Russian Embassy in Cambodia ✔

@russian_embassy_in_cambodia · news · English · active

Subscribers 880 Subscribers, last 30 days: 876 → 880 −1 24h · −1 7d
Reach per post (ERR) 20.9%184 avg views
Posting 1.9/day last 1 day ago
Reactions per 1K views 2.0 ❤ 👍 🔥

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវត្តដូនធី មានពិធីគោរពវិញ្ញាណក្ខន្ធ លើកទី៤៣ឆ្នំា អតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត៨រូប ដែលបាត់បង់ជីវិត នៅខេត្តកំពង់ចាម។ ពិធីនោះត្រូវបានធ្វើឡើងនៅក្បែរទីកន្លែងសោកនាដកម្ម។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ ខណៈសហភាពសូវៀតកំពុងបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រុមអ្នកជំនាញការកសិកម្មពីសហភាពសូវៀត ត្រូវបានបាញ់ផ្លោងវាយប្រហារដោយពពួកចោរ ខ្មែរក្រហម។ ជាលទ្ធផលនៃការវាយប្រហារដ៏សាហាវនោះ អ្នកជំនាញការកសិកម្ម៨រូបត្រូវបានសម្លាប់ គឺលោក Tikmenov វិស្វករបច្ចេកទេស លោក Lysenko ក្សេត្រវិទបច្ចេកទេស លោក Gribov វិស្វករម៉េកានិច លោក Akhundov ក្សេត្រវិទ លោក Chernov និង លោក Fayziev អ្នកឯកទេសម៉េកានិច លោក Nazarov អ្នកជំនាញក្សេត្រវិទ និងលោក Saatov វិស្វករ-អ្នកបកប្រែ។ ក្នុងចំណោមជនរងគ្រោះមានលោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវខេត្តកំពង់ចាម។ ព្រះសង្ឃឧទ្ទិសកថាបុណ្យកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះទាំងនោះ។ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជួយថែរក្សាការចងចាំអំពីជំនួយដ៏ធំធេងរបស់ប្រទេសយើងក្នុងការកសាងកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា សោកនាដកម្មដ៏ជូរចត់នោះគ្រាន់តែជាផ្នែកមួយនៃសម័យកាលដ៏លំបាកនៃសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលរំលឹកអំពីទង្វើល្អរបស់រដ្ឋាភិបាលសូវៀត និងប្រជាជនសូវៀត ដែលទោះបីជាមានគ្រោះថ្នាក់ក៏ដោយ ក៏បានចូលរួមក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិចាប់ពីឆ្នាំ១៩៧៩មក។ អ្នកជំនាញការរបស់យើងបានធ្វើការនៅក្នុងតំបន់ផ្សេងៗនៃប្រទេស ដោយជួយប្រជាជនកម្ពុជាកសាងជីវិតថ្មី។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃកម្ពុជា និង លោក ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងសុន្ទរកថាដែរ។ ប្រជាពលខេត្តកំពង់ចាមបានចូលរួមក្នុងពិធីនោះ។

Views over time

0501001509 Sep 15:1310 Nov 23:271499 Sep 15:13: 0 views10 Nov 23:27: 149 views
Snapshots we took after posting.
WhenViews
9 Sep 2026, 15:130
10 Nov 2026, 23:27149

Who shared this post

Posts in other channels we index that link to this one. (Forwards with a hidden source can't be traced.)

Nobody yet.